ចំនួន​មនុស្ស​ស្លាប់​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្កានីស្ថាន​កើន​ឡើង​ដល់​៥៧​នាក់
2018-04-23 15:07:39  cri  Web Editor:Ma

   តាម​ដំណឹង​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២​មេសា​បាន​ឲ្យ​ដឹង​ថា ​ករណី​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​បាន​កើត​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​មួយ​នៅ​ក្រុង​កាប៊ុល​រដ្ឋធានី​ប្រទេស​អាហ្វហ្កានីស្ថាន​នា​ថ្ងៃ​ដដែល​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥៧​នាក់​ស្លាប់​និង​១១៩​ទៀត​រង​របួស។

     អ្នក​នាំ​ពាក្យ​នៃ​​ក្រសួង​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​បញ្ជាក់​ទៅ​កាន់​ប្រព័ន្ធ​សារ​ព័ត៌មន​ថា​មនុស្ស​រង​គ្រោះ​ស្លាប់​ក្នុង​ករណី​វាយ​ប្រហារ​លើក​នេះ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល។

     អង្គការ​រដ​អ៊ីស្លាម​ដែល​ជា​អង្គការ​ជ្រុលនិយម​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​បង្ក​ករណី​វាយ​ប្រហារ​លើក​នេះ​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ​លោក​Abudullahនាយក​ប្រតិបតិ្ត​ទី​១​និង​លោកHamidKarzaiអតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​រឿង​វាយ​ប្រហារ​លើក​នេះ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ