លោកស៊ីជីនភីង​ផ្តល់អនុសាសន៍​សំខាន់​ដោយ​គូសបញ្ជាក់ថា ត្រូវតែ​កសាង​ជនបទស្អាត​ដែល​មាន​អេកូ-បរិស្ថាន​សមស្របនឹង​ការរស់នៅ ធ្វើឲ្យ​កសិករ​ដ៏ច្រើន​កុះករ​មាន​អារម្មណ៍​ទទួលបានផល​និង​អារម្មណ៍​សុភមង្គល​កាន់តែច្រើន
2018-04-23 15:32:13  cri  Web Editor:Xu

    ពេលកន្លងទៅ​ថ្មីៗនេះ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត ប្រធានរដ្ឋ​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​​ផ្តល់អនុសាសន៍​សំខាន់​ដោយ​គូសបញ្ជាក់ថា ត្រូវតែ​គួបផ្សំ​ការអនុវត្ត​ផែនការ​ប្រតិបត្តិ ៣ ឆ្នាំ​នៃ​ការកែលំអ​បរិស្ថាន​រស់នៅ​របស់ប្រជាជន​នៅទីជនបទ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍឲ្យ​ជនបទ​មានភាពរុងរឿង ផ្សព្វផ្សាយ​បទពិសោធន៍​ល្អៗ​របស់​ខេត្តចឺជាំង កសាង​ជនបទស្អាត​ដែល​មានអេកូ-បរិស្ថាន​សមស្របនឹង​ការរស់នៅ​ឲ្យបាន​ល្អ ។

    លោកស៊ីជីនភីង​បាន​លើកឡើងថា ការកែលំអ​បរិស្ថាន​ជនបទ មិនថា​តំបន់​រីកលូតលាស់​ឬតំបន់​មិនរីកលូតលាស់​សុទ្ធតែត្រូវ​ធ្វើ តែ​ស្តង់ដារ​អាចមាន​ខ្ពស់​មានទាប ។ ត្រូវ​គួបផ្សំ​ការអនុវត្ត​ផែនការ​ប្រតិបត្តិ ៣ ឆ្នាំ​នៃ​ការកែលំអ​បរិស្ថាន​រស់នៅ​របស់ប្រជាជន​នៅទីជនបទ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជនបទ​ឲ្យមាន​ភាពរុងរឿង ផ្សព្វផ្សាយ​បទពិសោធន៍​ល្អៗ​របស់​ខេត្តចឺជាំង អនុវត្ត​គោលនយោបាយ​តាម​សភាពការណ៍​ជាក់ស្តែង កសាង​ជនបទស្អាត​ដែល​មានអេកូ-បរិស្ថាន​សមស្របនឹង​ការរស់នៅ​ឲ្យបាន​ល្អ ធ្វើឲ្យ​កសិករ​ដ៏ច្រើន​កុះករ​មាន​អារម្មណ៍​ទទួលបានផល​និង​អារម្មណ៍​សុភមង្គល​កាន់តែច្រើន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ