ប្រទេសហ្វីលីពីន​ច្រានចោល​របាយការណ៍​​សិទ្ធិមនុស្ស​របស់អាមេរិក​អំពី​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់ខ្លួន
2018-04-23 15:30:17  cri  Web Editor:Xu

    ទាក់ទិននឹង​ការទិទៀន​ចំពោះ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់ហ្វីលីពីន​ដែលបាន​លើកឡើង​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​នៃបណ្តាប្រទេស​ប្រចាំឆ្នាំ ២០១៧ ដែល​ក្រសួង​ការបរទេស​អាមេរិក​បានប្រកាស​នាថ្ងៃទី ២០ ខែមេសា​កន្លងទៅ លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​បានចេញមុខ​ច្រានចោល​នៅ​ថ្ងៃទី ២១ ខែមេសា​ថា ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​បទឧក្រិដ្ឋ​មួយចំនួន​ដែល​លោកប្រធានាធិបតី​ហ្វីលីពីន​បានបង្គាប់ឲ្យអនុវត្ត​ចាប់ពី​លោក​ឡើងកាន់អំណាច​មក គឺ​ក្នុង​គោលបំណង​ការពារ​សិទ្ធិមនុស្ស​របស់​ប្រជាជន​ហ្វីលីពីន ។

    លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ថ្លែងថា ប្រទេស​ហ្វីលីពីន​មិនត្រូវការ​ការបង្គាប់បញ្ជា​ពី​ប្រទេស​ដែល​គិតថា​ខ្លួន​កាន់តែ​យល់ដឹងពី​ប្រទេសហ្វីលីពីន​ជាង​ប្រជាជន​ហ្វីលីពីន​ខ្លួនឯង​នោះទេ ប្រទេសហ្វីលីពីន​មាន​របៀបវារៈ​និង​យន្តការ​ផ្ទៃក្នុង​ក្នុងការ​ការពារ​និង​គោរព​សិទ្ធិមនុស្ស ។ ព្រមជាមួយ​នេះ លោក​ក៏បាន​រំលឹកឡើងវិញ​ចំពោះ​សហគមន៍​អន្តរជាតិ​ថា ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាបន្តទៀត ប្រទេសហ្វីលីពីន​នឹង​គោរពតាម​ច្បាប់​និង​ការពារ​សិទ្ធិមនុស្ស ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ