លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ U ​Thein ​Sein ​អតីតប្រធានាធិបតី​មីយ៉ាន់ម៉ា​
2018-04-23 16:07:13  cri  Web Editor:Wei

    លោក​វ៉ាងយី​ សមាជិក​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ U​ Thein​ Sein ​អតីតប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅ​សណ្ឋាគារ​រដ្ឋ​ Diao​ yu​ tai​ កាលពី​ថ្ងៃទី​២២​ ខែ​មេសា​កន្លង​ទៅនេះ។​

    លោក​វ៉ាងយី​បាន​ថែ្លងថា ​ក្រោម​ការជំរុញ​រួមគ្នា​របស់​មេដឹកនាំ​រវាង​ចិន​និង​មីយ៉ាន់ម៉ា​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​ភាគី​មីយ៉ាន់ម៉ា​ក្នុង​ការ​ជំរុញ​ការកសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ដើម្បី​បំពេញ​បន្ថែម​នូវ​កម្លាំងចលករ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​មីយ៉ាន់ម៉ា។​ភាគីចិន​រីករាយ​ដែលបាន​មើលឃើញ​នូវ​ការ​ទទួលបាន​វឌ្ឍនភាព​ឥត​ឈប់ឈរ​ក្នុង​ដំណើរ​សន្តិភាព​និង​ផ្សះផ្សាជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​អនុលោមតាម​ក្តីបំណង​របស់​មីយ៉ាន់ម៉ា​ដើម្បី​បន្ត​ដើរតួនាទី​មាន​លក្ខណៈ​ស្ថាបនា​ក្នុង​ការ​ជួយ​សម្របសម្រួល​ឲ្យមាន​សន្តិភាព​និង​ជំរុញ​កិច្ចការចរចា​របស់​ភាគី​មីយ៉ាន់ម៉ា​ផងដែរ។​

    ជា​ការឆ្លើយ​តប​ លោក​ U ​Thein​ Sein ​បាន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ការជំរុញ​ដំណើរសន្តិភាព​និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេសមីយ៉ាន់ម៉ា​អស់​រយៈពេល​ជា​យូរ​កន្លងមក​ ហើយ​រំពឹង​ថា ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​មីយ៉ាន់ម៉ា​និង​ចិន​នឹង​អាច​ឈាន​ឡើង​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ