រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​និង​ឥណ្ឌា​ជួបពិភាក្សា​ការងារ​នៅ​ក្រុង​ប៉េកាំង​និង​បាន​ប្រកាស​ថា​ លោកស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​នឹង​ធ្វើ​កិច្ចជំនួបសន្ទនា​ក្រៅផ្លូវការ​ជាមួយ​លោក​ម៉ូឌី​នាយករដ្ឋមន្រ្តី​ឥណ្ឌា​
2018-04-23 16:05:34  cri  Web Editor:Wei

    

    ថៃ្ងទី​២២​ ខែ​មេសា​ លោក​វ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Sushma ​Swaraji​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ក្នុងពេល​រួមគ្នា​ជួប​ជាមួយ​អ្នកយកព័ត៌មាន​លោក​វ៉ាងយី​បាន​ប្រកាសថា​ ភាគី​ទាំងពីរ​ ចិន​និង​ឥណ្ឌា​បាន​កំណត់ថា ​លោកស៊ីជីនភីង​ប្រធាន​រដ្ឋចិន​នឹង​ធ្វើ​កិច្ចជំនួបសន្ទនា​ក្រៅផ្លូវការ​ជាមួយ​លោក​ម៉ូឌី​នាយករដ្ឋមន្រ្តី​ឥណ្ឌា​នៅ​ក្រុង​អ៊ូហាន ​ខេត្ត​ហ៊ូប៉េ ​ប្រទេសចិន​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថៃ្ងទី​២៨ ​ខែ​មេសា​ខាងមុខ​នេះ។​

    លោក​វ៉ាងយី​បាន​ថែ្លងថា​ កិច្ចជំនួប​ក្រៅ​ផ្លូវការ​រវាង​លោកប្រធាន​រដ្ឋចិន​ស៊ីជីនភីង​និង​លោក​នាយករដ្ឋមន្ត្រីឥណ្ឌា​ម៉ូឌី​លើកនេះ​នឹង​ជំរុញ​យ៉ាង​ទូលំទូលាយ​នូវ​ទំនុកចិត្ត​ទៅវិញ​ទៅមក​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​ធ្វើ​ការវិនិច្ឆ័យ​ជា​យុទ្ធសាស្រ្ត​ចំពោះ​ស្ថានការណ៍​ពិភពលោក​និង​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​ទៀតផង។​ប្រការ​នេះ​មិន​ត្រឹម​តែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ក៏​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​សំខាន់ៗ​សម្រាប់​សន្តិភាព​និង​ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក​ផង​ដែរ៕​

    លោកស្រី​ Sushma ​Swaraji​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​ថែ្លងថា ភាគីឥណ្ឌា​រីករាយ​រួមសហការ​ជាមួយ​ភាគីចិន​ក្នុង​ការជំរុញ​កិច្ចជំនួប​និង​ធ្វើឲ្យ​ចំណង​មិត្តភាព​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​មាន​ភាពកាន់តែ​ស៊ីជម្រៅ​ ហើយ​បង្កើន​ទំនុកចិត្ត​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ជំរុញ​ភាព​ជាដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ឥណ្ឌា​និង​ចិន​ឲ្យ​ឈានឡើង​ដល់​កម្រិត​ថ្មី​ថែមទៀត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ