ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ចូល​ឃុំ Duma ប្រទេស​ស៊ីរី​
2018-04-22 14:59:48  cri  Web Editor:Guo

      ថ្ងៃទី ២១ ខែ​មេសា អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​ចេញ​ផ្សាយ​សេចកី្ត​ប្រកាស​ថា នៅ​ថ្ងៃ​ដដែល ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​នេះ​បាន​ឈាន​ចូល​ឃុំ​ Duma នៃ​ប្រទេស​ស៊ីរី ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​អាវុធគីមី ។

      សេចក្តី​ប្រកាស​ច្បាប់​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ការ​វាយ​តម្លៃ​ចំពោះ​ស្ថានភាព អង្គការ​ហាម​ឃាត់​អាវុធ​គីមី​នឹង​គិត​ពិចារណា​ពី​វិធានការ​ជា​បន្ត​ទៀត ហើយ​ក៏​មិន​ច្រាន​ចោល​លទ្ធភាព​នឹង​ទៅ​កាន់​ឃុំ Duma ម្តង​ទៀត​ទេ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ