ប្រទេស​រុស្ស៊ី​សម្តែង​ការ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​កូរ៉េ​ខាង​ជើង​ស្តីពី​ការ​បញ្ឈប់​ធ្វើ​ការ​ពិសោធន៍​នុយគ្លេអ៊ែរនិង​គ្រាប់​មីស៊ីល​ផ្លោង

2018-04-22 14:50:19  cri  Web Editor:Zheng

  ថ្ងៃទី​២១​ខែ​មេសា ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​អះអាង​ថា ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ស្តីពី​ការ​បញ្ឈប់ការ​ធ្វើ​ពិសោធន៍​នុយគ្លេអ៊ែរ​និង​ការ​បង្ហោះ​ មីស៊ីល​បាឡេស្ទិកអន្តរទ្វីប ព្រម​ទាំង​បាន​ថ្លែង​ថា សេចក្តី​សម្រេច​មួយ​នេះ​មាន​អត្ថន័យ​ដ៏​សំខាន់​ចំពោះ​ការ​បន្ធូរ​បន្ថយ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ថែម​ទៀត។

      ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​អំពាវនាវ​ប្រទេស​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​ចាត់​វិធាន​ការដែល​ស្រប​ទៅ​តាម ធ្វើ​ឲ្យ​កម្រិត​រស់​រវើក​នៃ​សកម្ម​ភាព​យោធា​ក្នុង​តំបន់​មាន​ការ​ថយ​ចុះ ដើម្បី​ខំ​ប្រឹង​ប្រែង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ភាគី​កូរ៉េ​ខាង​ជើង​ក្នុង​កិច្ច​ជំនួប​កំពូល​រវាង​កូរ៉េ​ខាង​ត្បូង​និង​ខាង​ជើង​និង​កិច្ច​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នៅ​ពេល​ជិត​ៗ​ខាង​មុខ​នេះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ