អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អំពាវនាវ​ពិភពលោក​ទាំង​មូល​ឲ្យ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​ដើម្បី​បន្ធូរ​បន្ថយស្ថានការណ៍​ពាណិជ្ជកម្ម​ដ៏​តានតឹង

2018-04-22 14:49:46  cri  Web Editor:Zheng

    ថ្ងៃ​ទី​២១​ខែ​មេសា លោក​Azevedo អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​លាយ​លក្ខ​អក្សរ អំពាវនាវ​អង្គភាព​សេដ្ឋកិច្ច​នានា​ឲ្យ​ឆ្លង​តាម​រយៈអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ពិភពលោក​ទាំង​មូល ដើម្បី​បន្ធូរ​បន្ថយស្ថានការណ៍​ពាណិជ្ជកម្ម​ដ៏​តានតឹង​បច្ចុប្បន្ន។

      លោក​Azevedoបាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​យក​ក្បួន​ច្បាប់​ជា​មូល​ដ្ឋាន​បាន​ផ្តល់ភាព​នឹងនរ​និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន​ដ៏​ចាំ​បាច់ដល់​ការ​ដំណើរ​ការ​ដោយ​រលូន​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ទាំង​មូល ដូច្នេះ អាច​គាំទ្រ​យ៉ាង​ពេញ​លេញដល់​កំណើន​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល។

      លោក​Azevedoបាន​ថ្លែង​ទៀត​ថា ទាក់​ទិន​នឹង​បញ្ហា​ពិភាក្សា​ផ្នែក​ពាណិជ្ជកម្ម គួរ​តែ​បន្ត​ឆ្លង​តាម​រយៈអង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ពិភព​លោក​ទាំង​មូល ប្រការ​នេះ​មាន​សារៈសំខាន់​ជា​ទី​បំផុត​ចំពោះ​ការ​ចៀស​វាង​កុំ​ឲ្យ​ការ​វិវាទ​ពាណិ​ជ្ជកម្មបច្ចុប្បន្ន​កាន់​តែ​មាន​ភាព​ខ្លាំងឡើងៗ​និង​គាំទ្រ​កំណើរ​សេដ្ឋកិច្ច​និង​ឱកាស​ការ​ងារ​លើ​ពិភពលោក​ទាំង​មូល៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ