ព័ត៌មាន​អន្តរជាតិ ៖

2018-04-22 14:49:10  cri  Web Editor:Zheng

–លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​បញ្ជាក់​ក្នុង​សន្និសីទ​អំពី​ការ​ងារ​សន្តិសុខ​តាម​បណ្តាញ​និង​ព័ត៌មាន​វិទ្យា​ទូទាំង​ប្រទេស​ចិន​ថា ត្រូវ​ក្តាប់​ជាប់​កាលានុវត្តភាព​ប្រវត្តិសាស្រ្ត​នៃ​ការ​អភិវឌ្ឍ​ព័ត៌មាន​វិទ្យា ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​ម្ចាស់​ការ ដើម្បី​ជំរុញ​កិច្ច​កសាង​ប្រទេស​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​ខ្លាំង​ខាង​បណ្តាញ​អ៊ីនធឺ​ណែត។

–អ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ឆ្លើយ​នឹង​សំណួរ​អំពីលោក​Mnuchinដែល​បាន​ថ្លែង​ថា​នឹង​គិត​ពិចារណា​ពី​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា។

–បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ប្តឹង​ចំពោះ​ក្រុម​បោះ​ឆ្នោត​របស់​លោក​ត្រាំដែល​បាន​រួម​សហការ​ជា​មួយ​ភាគី​ផ្សេអ​ទៀត​ដើម្បី​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​សកល។

–ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​ចូល​ផ្សារ​ឌូម៉ា​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​អាវុធ​គីមី។

–ប្រទេស​រុស្ស៊ី​សម្តែង​ការ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​កូរ៉េ​ខាង​ជើង​ស្តីពី​ការ​បញ្ឈប់​ធ្វើ​ការ​ពិសោធន៍​នុយគ្លេអ៊ែរនិង​មីស៊ីល​ផ្លោង។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ