ប៉ាឡេស្ទីន​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ​ផ្តល់​ការ​ការពារ​អន្តរជាតិ​
2018-04-22 15:10:16  cri  Web Editor:Liu

    ថ្ងៃទី​២១ ខែមេសា ​លោក​Erekat​អគ្គលេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​បាន​ប្រកាស​ថា ​ភាគី​ប៉ាឡេស្ទីន​បាន​សម្រេច​ស្វែងរក​ការ​ការពារ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ​មូលហេតុ​គឺ​នាពេល​ថ្មីៗ​នេះ ​អ៊ីស្រាអែល​បាន​បំផុស​សង្គ្រាម​ទៅលើ​​បាតុករ​ដែល​គ្មាន​អាវុធ​​នៅ​តំបន់​ហ្គាហ្សា។

     លោក​Erekatបាន​មាន​ប្រសាសន៍ថា​ ទន្ទឹមនឹង​នេះ ​ភាគី​ប៉ាឡេស្ទីន​បាន​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ធ្វើ​ការ​ស៊ើបអង្កេត​ផ្នែកតុលាការ​ចំពោះ​ឧក្រិតកម្ម​របស់​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​នៅ​តំបន់​ហ្គាហ្សា​នាពេល​កន្លងទៅនេះ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ