អ្នកនាំពាក្យ​ព័ត៌មាន​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ចិន​ឆ្លើយតប​នឹង​សំណួរ​អំពីរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ថ្លែង​ថា គិត​ពិចារណារ​ពី​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ពិគ្រោះ​ពិភាក្សា​ពី​បញ្ហា​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម
2018-04-22 15:08:06  cri  Web Editor:Liu

    ថ្ងៃទី២២ ខែមេសា ​អ្នក​នាំពាក្យ​ព័ត៌មាន​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ចិន​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​លោក​Mnuchin​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ថ្លែង​ថា គិត​ពិចារណារ​លើ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ពិគ្រោះ​ពិភាក្សា​​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

អ្នកសារព័ត៌មាន​បាន​លើក​សំណួរ​ថា​ ​លោក​Munchinរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ថ្លែងថា​ ​គិតពិចារណារ​ពី​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ពិគ្រោះពិភាក្សា​ពី​បញ្ហា​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ សូមសួរ​ភាគី​ចិន​មាន​ការ​ឆ្លើយតប​យ៉ាង​ម៉េច?
    អ្នកនាំពាក្យ​ព័ត៌មាន​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ចិន​បាន​ថ្លែងថា​ ​ភាគី​ចិន​ទទួល​បាន​ព័ត៌មាន​ស្តីពី​ភាគី​អាមេរិក​សង្ឃឹម​ចង់​មកទី​ក្រុង​ប៉េកាំង​ដើម្បី​ពិគ្រោះពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ភាគី​ចិន​សំដែង​ការ​ស្វាគមន៍​ចំពោះ​រឿង​នេះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ