ប្រទេស​ចិន​ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋ​អាណត្តិថ្មី​ របស់​គុយបា​​និង​បង្ហាញ​ពី​ការ​​គោរព​និង​គាំទ្រ​ជម្រើស​របស់ប្រជាជន​គុយបា​
2018-04-21 15:06:52  cri  Web Editor:Wang

    ថ្ងៃទី​២០​ខែ​មេសា​ ​លោកស្រី​ហួឈុនអ៊ីង​អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​ថា​ ​ប្រទេស​ចិន​សូម​​ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ ​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋ​អាណត្តិថ្មី​របស់​គុយបា​ ​ ​ប្រទេស​ចិន​បង្ហាញ​ការ​គោរព​និង​គាំទ្រ​ជម្រើស​របស់ប្រជាជន​គុយបា​។

    ​លោកស្រី​ហួឈុនអ៊ីង​បាន​ថ្លែង​ថា​ ​ថ្នាក់ដឹកនាំ​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនុកចិត្ត ​ខាង​នយោបាយ​រវាង​ចិន​និង​គុយបា​ ​ព្រម​និង​មាន​ភាព​រីករាយ​ក្នុង​ការ​រួមសហការ​ជាមួយ​ថ្នាក់ដឹកនាំ​គុយបា​ក្នុង​ការ​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ត្រួសត្រាយ​ឥតឈប់ឈរ​នូវ​វិសាលភាព​និង​ជម្រៅ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ​និង​ខិតខំ​បង្កើត​សមិទ្ធផល​និង​ស្នាដៃ​ដ៏​ត្រចះត្រចង់​នៃ​មិត្តភាព​រវាង​ចិន​និង​គុយបាយ​ក្នុង​យុគសម័យ​ថ្មី​៕

      

ទាក់ទង​ជាមួយ​យើង​ខ្ញុំ