អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​ ​បញ្ហា​អតុល្យភាព​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ត្រូវ​តែ​ដោះស្រាយ​ ​ប៉ុន្តែ​មិន​ត្រូវ​ប្រើ​វិធីសាស្រ្ត​​ខុស​នោះ​ទេ
2018-04-21 15:03:16  cri  Web Editor:Wang

     ថ្ងៃទី​២០​ខែ​មេសា​ ​ពេល​ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​ ​លោកស្រី​ហួឈុនអ៊ីង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសចិន​បានថ្លែង​ថា​ ​ទាក់ទិន​នឹង​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​ភាគី​ចិន​សម្គាល់​ថា​ ជា​ការ​ពិត​ណាស់​​ បញ្ហា​អតុល្យភាព​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​វា​ត្រូវ​តេ​ដោះស្រាយ​​ ​ក៏ប៉ុន្តែ​មិន​អាច​រកមូលហេតុ​ខុស​  ​នោះ​ទេ​ ​ហើយ​កាន់តែ​មិន​អាច​ប្រើ​វិធីសាស្រ្ត​ខុស​ផង​ដែរ​ ​មានតែ​ការ​បើក​ទូលាយ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទើប​អាច​ដើរ​តាម​ផ្លូវ​កាន់តែ​ទូលំទូលាយ​បាន​។

       នាពេល​កន្លងទៅ​នេះ​ ​លោក​លី​សៀនឡុង​ នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​ចុះផ្សាយ​អត្ថបទ​មាន​ដាក់​​ឈ្មោះ​អ្នក​និពន្ធ​មួយ​លើ​សារព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា​ ​ការ​យកពន្ធគយ​ដោយ​ឯកតោភាគី​មិនមែន​ជា​​វិធី​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ទេ​ ​វា​មុខ​ជា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ពហុ​ភាគី​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​កំណត់​ជា​មិនខាន​។ ​ក្រៅពីនេះ​ ​លោក​ស្រី​Lagade​អគ្គនាយក​នៃ​អង្គកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​ដាស់តឿន​ប្រទេស​នានា​ឲ្យ​បោះបង់​ចោល​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម​ផងដែរ​។

       ទាក់ទិន​នឹង​ការ​បង្ហាញ​ឥរិយាបថ​ដូច​​ខាង​លើ​ ​លោកស្រី​ហួឈុនអ៊ីង​ក៏​បាន​ថ្លែង​ថា​ ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ម្តង​ហើយ​​ម្តងទៀត​ថា​ ​ការ​បិទ​ទ្វារ​នឹង​ដើរ​ចូល​ផ្លូវ​ទាល់​ច្រក​នៅ​ទី​ចុង​បំផុត​ ​មានតែ​ការ​បើក​ទូលាយ​និង​កិច្ច​សហប្រតិបត្តិការ​ទើប​អាច​ដើរ​តាម​ផ្លូវ​កាន់តែ​ទូលំទូលាយ​បាន​។ ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​ ​គឺជា​សង្គ្រាម​រវាង​ពហុភាគី​និយម​និង​ឯកតោភាគី​និយម​ ​រវាង​ពាណិជ្ជកម្ម​សេរី​ទូទាំងពិភពលោក​និង​ការ​គាំពារ​និយម​។​ ​សហគមន៍​អន្តរជាតិ​​ត្រូវ​តែ​រួម​គ្នា​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​​ពាណិជ្ជកម្ម​សេរី​​​ ​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​បន្ត​ងើប​ឡើង​ នៃ​សេដ្ឋកិច្ច​ពិភពលោក​និង​ពាណិជ្ជកម្ម​អន្តរជាតិ​។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ