អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេសចិន​៖ ទំនាក់ទំនង​រវាង​ប្រទេសចិននិង​អាមេរិក​កំពុងស្ថិត​នៅ​ផ្លូវ​បំបែក​ជា​បួន​ សង្ឃឹមថាបុគ្គល​​មួយ​ចំនួនរបស់​អាមេរិក​​អាច​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្លួន
2018-04-21 15:24:37  cri  Web Editor:Zhai

      ថ្ងៃទី ២០ ខែ​មេសា នៅ​ក្រុង​ប៉េកាំង​ លោក​ស្រី​Hua Chunying​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ថា​ បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ប្រទេសចិននិង​អាមេរិក​កំពុង​ស្ថិត​នៅ​ផ្លូវ​បំបែក​ជា​បួន​ ភាគី​ចិន​សង្ឃឹមបុគ្គល​​មួយ​ចំនួន​ក្នុង​ប្រទេសអាមេរិក​អាច​​ផ្លាស់​ប្តូរ​ទ្រឹស្តី​និង​គំនិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​​​របស់​​ខ្លួន ហើយ​ដើរ​តាមនិន្នាការ​​អភិវឌ្ឍ​ន៍​នៃ​យុគសម័យ​ តែ​មិន​មែន​ដើរ​ផ្ទុយពី​គ្នា​នោះ​ទេ​​។

      តាម​ការ​ផ្សាយ​ដំណឹង​បានឲ្យ​ដឹង​ថា ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ គណៈកម្មាធិការ​ត្រួត​ពិនិត្យ​​សេដ្ឋកិច្ច​និង​សន្តិសុខ​រវាង​អាមេរិកនិង​ចិន​នៃ​រដ្ឋសភា​អាមេរិក​បាន​ចេញរបាយការណ៍​ថា រដ្ឋាភិបាល​ចិន​មាន​លទ្ធភាព​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាសចិន​មួយ​ចំនួន​ឲ្យ​ធ្វើ​សកម្មភាព​ចារកម្ម​ផ្នែក​ពាណិជ្ជកម្ម​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​ចិន​និង​ផល​​ប្រយោជន៍​របស់​រដ្ឋាភិបាលចិន​ផងដែរ​​ ។

      លោកស្រី​Hua Chunying ​បាន​បង្ហាញ​​ថា អាមេរិក​តែង​តែ​យក​បញ្ហា​សន្តិសុខ​ជាតិ​មក​ធ្វើ​ជា​លេស​សម្រាប់​ដាក់​កំហិត​ផ្នែក​ពាណិជ្ជកម្មនិង​ការ​បណ្តាក់​ទុនលើ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិននិង​អាមេរិក​ វា​ជា​ការ​ច្បាស់លាស់​​ណាស់​​ គឺជា​ទង្វើ​ដែល​​យក​បញ្ហា​សន្តិសុខ​ជាតិ​ទៅ​ធ្វើ​ជា​លេស​សម្រាប់​អនុវត្ត​ការគាំពារនិយម​ផ្នែក​​ពាណិជ្ជកម្ម​ ៕


ទាក់ទង​ជាមួយ​យើង​ខ្ញុំ