ព័ត៌មាន​ពិភពលោក​
2018-04-21 15:23:39  cri  Web Editor:Zhai

-ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​​បញ្ឈប់ការ​​ធ្វើ​តេស្ត​នុយគ្លេអ៊ែរ​និងការ​​សាកល្បង​បាញ់​បង្ហោះមីស៊ីល​​បាលីស្ទិក ។

-​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​បើកខ្សែ​​ទូរស័ព្ទ​ទំនាក់​ទំនង​បន្ទាន់​រវាង​ប្រមុខ​រដ្ឋ​​​ ព្រមនិង​សាកល្បង​​ប្រើ​ប្រាស់​ ។

-មន្រ្តី​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ព្រមានថា​ បើ​​ជម្លោះ​ពាណិជ្ជកម្ម​កាន់​តែ​ធ្ងន់​ធ្ងរ​ នោះ​នឹង​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ី​ហ្វិក​ ។

-អ្នក​ជំនាញ​ការ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា ការ​​គាំពារ​និយមផ្នែក​ពាណិជ្ជកម្ម​ដោយ​ឯកតោភាគី​របស់​សហរដ្ឋ​អាមេរិក​ប្រហែល​នឹងជំរុញ​​ឲ្យ​សហគ្រាស​ចិន​ពន្លឿន​កិច្ចកសាង​ជា​ស្នូល​ទៅវិញទេ​​​ ។

-សន្និសីទ​កំពូល​នៃ​ក្រុមប្រឹក្សា​មុខ​របរ​ទេសចរណ៍​ពិភពលោក​បើក​ធ្វើនៅ​ប្រទេស​អាហ្សង់​ទីន​​ ប្រទេសចិន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​កំណើន​​​វិស័យ​ទេសចរណ៍​លឿន​ជាង​គេ​បង្អស់នៅ​ទូទាំង​ពិភពលោក ។

-រដ្ឋមន្រ្តី​ក្រសួង​ការបរទេសរុស្ស៊ីថ្លែង​ថា ការ​វាយប្រហារ​របស់​អាមេរិក​ដែល​ធ្វើ​ចំពោះស៊ីរី​បានលុប​​បំបាត់​​​ការ​រារាំង​ផ្នែក​សច្ចធម៌​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​​ការពារ​លំហ​អាកាស​ទៅ​ឲ្យ​ស៊ីរី ។

-​ព្រះអង្គ​ម្ចាស់​​Charlesរបស់​អង់គ្លេស​ទទួល​បាន​ការ​ឲ្យ​សច្ចាប័នលើ​ការ​ទទួល​មុខន​តំណែង​​​ជា​ប្រមុខ​សហព័ន្ធ​អង់គ្លេស​អាណត្តិ​ក្រោយ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ