​ក្រុមហ៊ុន ZTE ចេញ​សេចកី្ត​ថ្លែងការណ៍​ មិន​ទទួល​យក​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក
2018-04-20 15:27:36  cri  Web Editor:Guo

      ថ្ងៃទី ២០ ខែ​មេសា ក្រុមហ៊ុន ZTE នៃ​ប្រទេស​ចិន​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍ ទាក់​ទិន​នឹង​រឿង​​ដែល​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​សម្រេច​​អនុវត្ត​បទ​បញ្ជា​​បដិសេធ​ទៅ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​ក្រុមហ៊ុន Kangxun របស់​ក្រុមហ៊ុន ZTE ដោយ​ក្រុមហ៊ុន​នេះ​យល់​ឃើញ​ថា ជា​រឿង​អយុតិ្តធម៌​ណាស់​ហើយ​ទទួល​យក​មិន​បាន​ទេ ។

      សេចកី្ត​ថ្លែងការណ៍​របស់​ក្រុម​ហ៊ុន ZTE បាន​លើក​ឡើង​ទៀត​ថា បទ​បញ្ជា​បដិសេធ​​នេះ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​ស្លាប់​រស់​របស់​ក្រុម​ហ៊ុន ZTE ប៉ុណ្ណោះ​ទេ ហើយ​ក៏​នឹង​បំផ្លាញ​ដល់​ផល​ប្រយោជន៍​របស់​ដៃគូ​សហការ​ទាំង​អស់​របស់​​ក្រុមហ៊ុន ZTE​ផង​ដែរ ហើយ​ក្នុង​នោះ​ក៏​រួម​មាន​សហគ្រាស​អាមេរិក​ជា​ច្រើន​ទៀត​ផង ។ សេចក្តី​ថ្លែងការណ៍​​បាន​លើក​ឡើង​ថា ក្រុមហ៊ុន ZTE​នឹង​មិន​បោះ​បង់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សន្ទនា ហើយ​ក៏​បាន​បេ្តជ្ញាចិត្ត​ថា នឹង​ប្រើ​ប្រាស់​រាល់​មធ្យោបាយ​ស្រប​ច្បាប់​ទាំង​អស់​សម្រាប់​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ