​អគ្គ​នាយកដ្ឋាន​ជាតិ​អភិវឌ្ឍន៍​និង​​សហប្រតិបតិ្តការ​អន្តរជាតិ​នៃ​ប្រទេស​ចិន​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​
2018-04-20 15:23:13  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ អគ្គនាយក​ដ្ឋាន​ជាតិ​អភិវឌ្ឍន៍​និង​សហប្រតិបតិ្តការ​អន្តរជាតិ​នៃ​ប្រទេស​ចិន​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ ។ ថ្ងៃទី ១៩ ខែ​មេសា លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់​ទស្សនៈផល​ប្រយោជន៍​ដ៏​ត្រឹម​ត្រូវ​និង​ទស្សនៈ​មេត្រីភាព​និង​ស្មោះ​ត្រង់​យ៉ាង​ពិត​ប្រាកដ​ត​ទៅ​ទៀត ដើម្បី​ជំរុញ​ការ​បង្រួញ​គម្លាត​រវាង​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក៏​ដូច​ជា​ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ផង​ដែរ ។

      ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោកស្រី Hua Chunying បាន​លើក​ឡើង​ថា ការ​បង្កើត​អគ្គនាយក​ដ្ឋាន​ជាតិ​អភិវឌ្ឍន៍​និង​សហប្រតិបតិ្តការ​អន្តរជាតិ​ គឺ​ជា​សេចកី្ត​សម្រេច​ចិត្ត​សំខាន់​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក ស៊ីជីនភីង​ជា​ប្រមុខ​ស្នូល​ដែល​បាន​គិត​ពិចារណា​ដល់​ស្ថានការណ៍​ជា​ទូទៅ​នៃ​បុព្វហេតុ​អភិវឌ្ឍន៍​របស់​បក្ស​និង​រដ្ឋ គឺ​ជា​វិធានការ​សំខាន់​សម្រាប់​គាំពារ​សន្តិភាព​ពិភពលោក ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​​ជា​មួយ​គ្នា​ផង​ដែរ ពោល​គឺ​ប្រកប​ដោយ​អត្ថន័យ​សំខាន់​និង​វែង​ឆ្ងាយ​ក្នុង​ការ​ជំរុញ​ការ​បង្កើត​រចនាសម័្ពន្ធ​ទូទៅ​ខាង​វិស័យ​កិច្ចការ​ទូត​របស់​រដ្ឋ និង​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ក្នុង​ក្រប​ខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ "​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"​​ផង​ដែរ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ