លោកMoonJae-inប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្លែង​ថា​ ឧបទ្វីបកូរ៉េគួរតែ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព
2018-04-20 13:21:15  cri  Web Editor:Li

 ​ពេលអញ្ជើញ​ចូលរួម​ពិធី​​ពិសា​​អាហារ​​ថ្ងៃត្រង់​ជាមួយ​នឹង​តំណាង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ជាច្រើន​នៅ​ទី​ស្តីការ​ប្រធានាធិបតី​កាលពី​ថ្ងៃទី​ ១៩ ខែ​មេសា លោក​Moon Jae-inប្រធានាធិបតី​​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា​ ឧបទ្វីប​កូរ៉េ​ត្រូវ​បញ្ឈប់​យន្តការ​យប់​បាញ់​គ្នា​និង​ចេញ​សេចក្តី​ប្រកាស​បញ្ចប់​សង្គ្រាម​ ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ។

 យោង​​តាម​ដំណឹង​នៃវិមាន​​Chong Wa Dae ទី​ស្តី​ការ​ប្រធានាធិបតីកូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា​​ក្នុង​ពីធី​ពិសាអាហារ​​ថ្ងៃ​ត្រង់​ លោក​Moon Jae-inបាន​ថ្លែង​ថា​ ត្រូវ​ឆ្លង​តាម​កិច្ច​ជំនួប​ប្រមុខរដ្ឋ​រវាង​កូរ៉េខាងត្បូង​និង​ខាង​ជើង​ បង្កើតជា​​និមិត្ត​សញ្ញាមួយ​សម្រាប់​ការ​ត្រួសត្រាយ​ផ្លូវ​ថ្មី​  ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​គ្មាន​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ បង្កើត​យន្តការ​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​ និង​អភិវឌ្ឍ​ទំនាក់ទំនងរវាង​កូរ៉េខាងត្បូង​និង​ខាង​ជើង​​ជា​និរន្តរភាព ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ