ក្រុមហ៊ុនAlibabaគ្រុបនិង​រាជរដ្ឋាភិបាល​ប្រទេស​ថៃចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគយល់​​ចំនួន​ ៤ ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការជា​យុទ្ធសាស្ត្រ 
2018-04-20 13:19:26  cri  Web Editor:Li

ក្រុមហ៊ុន Alibaba គ្រុបរបស់​ប្រទេស​ចិន​និង​រាជរដ្ឋាភិបាល​ថៃ​នឹងធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​​​ ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគយល់​ចំនួន​ ៤ ​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃកាលពី​ថ្ងៃទ ១៩ ខែ​មេសា​ ។

 លោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រី​ថៃ​បាន​ថ្លែង​ថា​ នៅក្រោម​ការ​ជំរុញ​នៃគំនិត​ផ្តួច​ផ្តើម​ស្តីពី​ " ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ "របស់​ប្រទេស​ចិន​ ​ បណ្តា​ប្រទេស​អាស៊ី​នានា​កំពុង​បង្កើន​ការ​តភ្ជាប់​គ្នា​ ការ​ដែល​ក្រុមហ៊ុន​Alibaba​គ្រុបមកបណ្តាក់​ទុន​នៅ​ប្រទេស​ថៃ​​ គឺធ្វើ​ឡើង​ក្នុង​ខណៈពេល​ដ៏​សមស្របណាស់​ ។ លោក Jatusripitak បាន​ថ្លែង​ទៀត​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ថៃ​និង​ក្រុមហ៊ុន​Alibaba មិន​ត្រឹម​តែផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ថៃ​ប៉ុណ្ណោះទេ​ ថែមទាំង​បាន​គិតពិចារណា​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ទាំងមូល​ទៀត​ផង​ ដែល​ចាត់ទុក​ប្រទេស​ថៃ​ជាចំណុច​កណ្តាល​​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​ថែម​ទៀត ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ