លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​ប្រធានាធិបតី​តួកគីតាម​ការ​ណាត់

2018-04-20 13:51:22  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៩​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ Erdoganប្រធានាធិបតី​តួកគីតាម​ការ​ណាត់។

      លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធសាស្រ្ត​រវាង​ចិន​និង​តួកគីបាន​វិវឌ្ឍ​រីក​ចម្រើន​ដោយ​នឹងនរ កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​នានា​ទទួល​បាន​សមិទ្ធផល​វិជ្ជមានជា​ច្រើន។ភាគី​ទាំងពីរ​គួរ​តែ​ជីក​ក​កាយ​សក្តា​នុពល​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​តួកគីឲ្យ​វិវឌ្ឍ​រីក​ចម្រើន​ជា​និរន្តរភាព​ក្នុង​កម្រិត​កាន់​តែ​ខ្ពស់​និង​វិស័យ​កាន់​តែ​ទូលំទូលាយ។

      ជា​ការ​ឆ្លើយ​តប លោក​ Erdoganបាន​ថ្លែង​ថា តួកគី​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន​ដែល​បាន​សកម្ម​ក្នុង​ការ​គាំពារ​ភាព​សច្ចៈយុត្តិធម៌​ក្នុង​កិច្ច​ការ​អន្តរជាតិ គោរព​អរិយធម៌​ពិពិធ​កម្មនិង​ប្រកាន់​ខ្ជាប់ថា មិន​ថា​ប្រទេស​ធំ​ឬ​តូច​ក្តី សុទ្ធ​តែមាន​សមភាព លោក​បាន​សម្គាល់​ឃើញ​ថា ការ​អភិវឌ្ឍ​និង​វិបុលភាព​របស់​ប្រទេស​ចិន​គឺ​ជា​មូលដ្ឋាន​នៃ​ស្ថិរភាព​របស់​ពិភពលោក​ទាំង​មូល៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ