លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ផ្ញើ​សារ​ជូនពរ​ចំពោះ​លោក​Raul Castroលេខាធិការ​ទី​១​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​គុយបា​និង​លោកCanelប្រធាន​ថ្មី​នៃគណៈកម្មាធិការ​កិច្ច​ការ​រដ្ឋ​និង​ជា​ប្រធាន​សន្និសីទ​គណៈ​រដ្ឋមន្រ្តី​គុយបា

2018-04-20 13:50:49  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៩​ខែ​មេសា លោក​ស៊ីជីនភីងអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​ជូនពរ​ដោយ​ឡែក​ពី​គ្នា​ជូន​ចំពោះ លោក​Raul Castroលេខាធិការ​ទី​១​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​គុយបា​និង​លោក​Canelប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​កិច្ច​ការ​រដ្ឋ​និង​ជា​ប្រធាន​សន្និសីទ​គណៈ​រដ្ឋមន្រ្តី​គុយបា ដើម្បី​សម្តែង​ការ​ជូនពរ​ចំពោះ​មហស​សន្និបាត​សភា​តំណាង​រាស្រ្ត​កាន់​អំណាច​ទូទាំង​ប្រទេស​គុយបា​នីតិកាល​ទី​៩​បាន​បោះ​ឆ្នោតជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​រដ្ឋ​អាណត្តិ​ថ្មី។

      ក្នុង​សារ​ជូនពរ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ចិន​និង​គុយបា​ជា​សមមិត្តល្អ មិត្ត​ភ័ក្តិ​ល្អ​និង​ដៃគូ​ល្អ​ដែល​មាន​ភាព​ស្មោះ​ត្រង់ មាន​ទំនុក​ចិត្ត​លើ​គ្នា​និង​មាន​ជោគ​វាសនា​ដូច​គ្នា។​ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​រវាង​ចិន​និង​គុយ​បា រីក​រាយ​ក្នុង​ការ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​ លោក​Raul Castroដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​គុយបា​បន្ត​វិវឌ្ឍ​រីក​ចម្រើន​ថែម​ទៀត។ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​លោក​Canel ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​និង​ពង្រីក​ឥត​ឈប់​ឈរ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ខ្នះ​ខ្នែង​បង្ក​បង្កើត​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​នៃ​ចំណង​មេត្រី​ភាព​រវាង​ចិន​និង​គុយបា​ក្នុង​យុគសម័យ​ថ្មី៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ