ក្រសួង​ការ​បរទេស​ចិន៖ការ​ជំរុញ​សេរីភាពនិង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ

2018-04-20 13:50:15  cri  Web Editor:Zheng

  ជា​ការ​ឆ្លើយ​តប​នឹង​ការ​ផ្សាយ​ដំណឹង​ថា​គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​រារាំង​ដល់​ពាណិជ្ជកម្ម​សេរី លោក​ស្រីHuaChunyingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា​ថា ការ​ជំរុញ​សេរីភាព​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​គឺ​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។

      លោក​ស្រីHuaChunyingបាន​ថ្លែង​ថា ភាគី​ចិន​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​លើក​ហើយ​ថា ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​ជា​ផលិតផល​សាធារណៈនៃ​ពិភពលោក​ទាំង​មូល​ដែល​ស្វែង​រក​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា ភាព​ឈ្នះ–ឈ្នះនិង​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា។កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​គោរព​តាម​គោលការណ៍​ស្តីពី​ការ​ពិភាក្សាជា​មួយ​គ្នា រួម​គ្នា​កសាង​និង​ចែក​រំលែក​ជា​មួយ​គ្នា បាន​គោរព​ក្បួន​ច្បាប់​ទីផ្សារ​និង​ច្បាប់​ទម្លាប់​អន្តរជាតិ និង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​និង​មាន​គុណភាព​ខ្ពស់៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ