ចិន​និង​ឡាវ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈយោគយល់​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ស្រាវ​ជ្រាវ​ពី​រុក្ខជាតិ​ឱសថ
2018-04-19 11:22:30  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ប្រទេស​ទាំង​ពីរ​ចិន​និង​ឡាវ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ស្រាវ​ជ្រាវ​ពី​រុក្ខជាតិ​ឱសថ ភាគី​ទាំង​ពីរ​នឹង​រួម​សហការគ្នា​ធ្វើ​ការ​អភិវឌ្ឍ​និង​ស្រាវ​ជ្រាវ​ខាង​ការ​ប្រើ​ប្រាស់​និង​គុណ​តម្លៃ​នៃ​​រុក្ខជាតិ​ឱសថ​របស់​ប្រទេស​ឡាវ​លើ​វិស័យ​សេដ្ឋកិច្ច​ ។

ក្នុង​ពិធី​ចុះ​ហត្ថលេខា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឡាវ​បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ឡាវ​និង​ចិន​លើ​វិស័យ​​ឱសថ​ប្រពៃណី​ឡាវ​មាន​សារសំខាន់​ណាស់​ដើម្បី​ពង្រីក​និង​ផ្សព្វ​ផ្សាយ​ឱសថ​និង​វិជ្ជពេទ្យ​ប្រពៃណី​របស់​ឡាវ​ ព្រម​ទាំង​មាន​អំណោយ​ផល​ដល់​ការ​កែ​លំអ​សមត្ថភាព​ព្យាបាល​ជំងឺ​​របស់​ប្រទេស​ឡាវ​ទៀត​ផង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ