អ្នក​ជំនាញ​ថ្លែង​ថា​ការ ​ធ្វើ​ពាណិជ្ជកម្ម​គាំពារ​និយម​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ​ផង​ហើយ​ក៏​គ្មាន​អំណោយ​ផល​ដល់​ខ្លួន​ឯង​​ផង​  ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​មាន​ទំនួល​ខុសត្រូវ​ជា​មហាប្រទេស
2018-04-19 15:34:45  cri  Web Editor:Wang

   ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និងអាមេរិក​បាន​ញ៉ាំង​ឲ្យ​មតិ​សាធារណៈ​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​។ ​ទាក់ទិន​នឹង​បញ្ហា​នេះ​ ​លោកស្រី​ឆឹនហ្វឹងអ៊ីង​អ្នក​ស្រាវជ្រាវ​នៃ​មន្ទីរ​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ​សម័យ​បច្ចុប្បន្ន​របស់​ប្រទេស​ចិន​បាន​ថ្លែង​នៅ​ថ្ងៃទី​១៨​ខែ​មេសា​​ថា​ ​ធាតុ​ពិត​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បង្ក​ដោយ​អាមេរិក​លើក​នេះ​គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​គាំពារ​និយម​ដែល​​លទ្ធផល​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ​ផង​ហើយ​ក៏​គ្មាន​អំណោយ​ផល​ដល់​ខ្លួន​ឯង​ផង​ ។​ ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ត្រូវ​បេះ​រ៉ាប់រង​បេសកកម្ម​ជាប្រវត្តិសាស្ត្រ​និង​មាន​ទំនួលខុសត្រូវ​​ជា​មហាប្រទេស​មួយ​​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ