លោក​លី​​ខឺឈាងនាយករដ្ឋមន្រ្តី​ចិន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​ជា​​ប្រចាំ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​  និង​កំណត់​ថា​នឹង​អនុវត្ត​គោល​នយោបាយនិង​វិធានការជំរុញ​ប្រព័ន្ធ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពេញ​​មួយ​ជីវិត
2018-04-19 18:09:29  cri  Web Editor:Zhai

      ថ្ងៃទី ១៨ ខែមេសា សន្និសីទជា​​ប្រចាំនៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​បើក​ធ្វើ​ក្រោម​អធិបតីភាព​របស់​លោក​លី​ ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​ និង​បាន​​កំណត់​ថា នឹង​​​អនុវត្ត​គោល​នយោបាយនិង​វិធានការជំរុញ​ប្រព័ន្ធ​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពេញ​មួយ​​ជីវិត ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​ពលករ ជំរុញ​ការអភិវឌ្ឍប្រកប​ដោយ​គុណភាព​ល្អ​ និង​សម្រេចផ្តល់​ការ​​អនុគ្រោះ​ដល់​ការយក​ពន្ធ​ចំណូលបុគ្គល​​ដែលជា​ប្រាក់​រង្វាន់លើក​ទឹក​ចិត្ត​ការ​មាន​សមិទ្ធផល​​និង​ស្នាដៃ​បច្ចេកទេស​ក្នុង​ការងារ​ ក្នុង​ន័យ​ធ្វើ​ឲ្យ​សមិទ្ធផល​នៃ​ការ​ច្នៃប្រឌិត​ថ្មី​អាច​បម្រើ​​ដល់​ការអភិវឌ្ឍ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ