ប្រទេសចិននិងថៃ​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​គម្រោង​ទី​មួយ​របស់​ថៃ​នៃមូលនិធិ​​​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡានឆាងនិង​មេគង្គ
2018-04-19 18:08:47  cri  Web Editor:Zhai

      ថ្ងៃទី ១៨ ខែមេសា លោក​Lv Jian ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ប្រទេស​ថៃ​និង​លោកស្រី​Nuntawan Sakuntanaga​ អនុរដ្ឋមន្រ្តី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​គម្រោង​​ទី​មួយ​របស់​ថៃ​នៃមូលនិធិ​​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡានឆាងនិង​មេគង្គនៅ​ក្រសួង​ពាណិជ្ជកម្ម​ថៃ ។

    តាម​កិច្ចព្រម​ព្រៀង​ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ដល់​ប្រទេសថៃ​ក្នុង​គម្រោង​ចំនួន​បួន​​ស្តីពីការ​រួម​គ្នា​អភិវឌ្ឍ​​តំបន់​​សេដ្ឋកិច្ចពិសេស​​ឆ្លង​ដែន​​ ការកែ​លម្អ​និង​​ដំឡើងកម្រិត​​ថ្នាក់សំណង់និង​បរិក្ខារ​ផ្នែក​ពាណិជ្ជកម្មនិង​ចរាចរណ៍​ទំនិញ​នៅតាម​ព្រំដែន វេទិកា​ធុរកិច្ច​ទន្លេ​ឡានឆាង​និង​មេគង្គ​ និង​ការអភិវឌ្ឍ​ធុរកិច្ច​អេឡិចត្រូនិច​ជនបទ​ក្នុង​អនុ​តំបន់ជាដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ