ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បើក​ស្លាក​ជា​ផ្លូវ​ការ

2018-04-19 15:33:01  cri  Web Editor:Zheng

 

 ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មេសា ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ដែល​បាន​បង្កើត​ជា​ថ្មី​បាន​បើក​ស្លាក​ជា​ផ្លូវ​ការ។យោង​តាម​"ផែន​ការ​ស្តីពី​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​នៃ​ស្ថាប័ន​បក្ស​និង​រដ្ឋ" ប្រទេស​ចិន​បាន​ធ្វើ​សមាហរណកម្ម​ចំពោះ​ស្ថានីយ​ទូរទស្សន៍​មជ្ឈិម វិទ្យុ​ប្រជា​ជន​មជ្ឈិម​និង​វិទ្យុ​អន្តរជាតិ​ចិន ដោយ​បាន​ច្របាច់​បញ្ចូល​និង​បង្កើត​ជា​ថ្មី​នូវ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមដែល​ជា​អង្គភាព​រដ្ឋ​ក្រោម​ឱវាទ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ដឹក​នាំ​ដោយ​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន។ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​៣​នៃ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​រក្សា​ឈ្មោះ​ដដែល​សម្រាប់​ផ្សាយ​ក្នុង​ប្រទេស និង​ប្រើ​ឈ្មោះ"សំឡេង​ប្រទេស​ចិន"សម្រាប់​ផ្សាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ