ប្រទេស​ចិន៖គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​សម​ស្រប​នឹង​ចរន្ត​យុគ​សម័យ​និង​ផ្តល់​សុខ​សុភមង្គល​ជូន​ដល់​ប្រជាជន​ប្រទេស​នានា

2018-04-19 14:00:30  cri  Web Editor:Zheng

   ជា​ការ​ឆ្លើយ​តប​នឹង​ការ​ផ្សាយ​ដំណឹង​ថា​មាន​ធនាគារ​គំនិត​មួយ​នៃ​ប្រទេស​អាមេរិក​បាន​ចោទ​ជា​មន្ទិល​សង្ស័យ​ចំពោះ​គោល​បំណងឈ្នះ–ឈ្នះ​នៃគំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ លោក​ស្រីHuaChunyingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា​ថា ហេតុ​ដែល​គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយទទួល​បាន​ការ​ឆ្លើយ​តប​និង​ការ​គាំ​ទ្រ​យ៉ាង​ទូលំទូលាយបែប​នេះ គឺដោយ​មក​ពី​គំនិត​ផ្តួច​ផ្តើម​មួយ​នេះ​សម​ស្រប​នឹង​ចរន្ត​យុគសម័យ ផ្តល់​សុខ​សុភមង្គលជូន​ដល់​ប្រជាជន​នៃ​ប្រទេស​នានា និង​ប្រកប​ដោយ​កម្លាំង​រស់​រវើក​ដ៏​ខ្លាំង​ក្លា​និង​អនាគត​អភិវឌ្ឍន៍​ដ៏​ភ្លឺស្វាង។

      លោក​ស្រីHuaChunyingបាន​ថ្លែង​ទៀត​ថា ក្នុង​ដំណើរ​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ គម្រោង​សហប្រតិបត្តិការ​ជា​ច្រើន​បាន​និង​កំពុងត្រូវ​ជំរុញ​ទៅ​មុខ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាមតំបន់​និង​បង្កើន​សុខ​សុភមង្គល​ជូន​ដល់​ប្រជាជន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ