ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​ចិន​៖​ប្រទេស​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ជា​​យុទ្ធសាស្ត្រ​របស់​ហ្វីលីពីន
2018-04-19 15:29:45  cri  Web Editor:Liu

    ថ្ងៃទី​១៨ ខែមេសា ​លោក​GlennG.Penaranda​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សមត្ថភាព​ផលិតកម្ម​និងវិនិយោគ​ថា​ ​ប្រទេស​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ជា​យុទ្ធសាស្ត្រ​របស់​ហ្វីលីពីន។

    ពេល​ថ្លែង​សុន្ទរកថា​ស្តីពី​ប្រធានបទ​ ​លោក​បាន​លើក​ឡើង​ថា​ ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​១​របស់​ហ្វីលីពីន។​តាម​ផែន​ការ​អភិវឌ្ឍន៍​រយៈពេល​៦​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ហ្វីលីពីន​និង​ប្រទេស​ចិន​ដែល​ចុះហត្ថលេខា​នៅ​ខែ​មីនា ​ឆ្នាំ​២០១៧ ​ប្រទេស​ទាំង​២​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សំខាន់ៗ ​រួម​មាន​លើ​វិស័យ​​កសិកម្ម ​ជលផល​និង​រុក្ខកម្ម​ ​ថាមពល ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ ​ហេដ្ឋរចនាសម្ព័ន្ធ ​ទេសចរណ៍​និង​ធុរកិច្ច​អេឡេចត្រូនិក​ជា​ដើម៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ