លោក​ស្រីCarrie Lam Cheng Yuet-ngorថ្លែង​ថា សាលា​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​កំពុង​ខំ​ប្រឹង​ជំរុញ​ឲ្យ​ហុង​កុង​ចូល​រួម​កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ

2018-04-18 11:39:41  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៧​ខែ​មេសា លោក​ស្រីCarrie Lam Cheng Yuet-ngorប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​បាន​ថ្លែង​ថា សាលា​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​កំពុង​គិត​ពិចារណា​ពី​វិស័យ​ជា​ច្រើន ដើម្បី​ជំរុញ​ឲ្យ​ហុង​កុង​ចូល​រួម​កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ក្តាប់​ជាប់​កាលានុវត្តភាព ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​ពេល​អនាគត​នៃ​ប្រទេស​ជាតិ​និង​ហុង​កុង។

      ថ្លែង​ក្នុង​ពេល​ចូល​រួម​ពិធី​ឡើង​កាន់​មុខ​តំណែង​នៃ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នៅ​ថ្ងៃ​ដដែល​នោះ លោក​ស្រីCarrie Lam Cheng Yuet-ngorបាន​លើក​ឡើង​ថា ចាប់​តាំង​ពី​គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​ត្រូវ​លើក​ឡើងមក ក៏​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​និង​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ៗ​ពី​ប្រទេស​នានា​លើ​ពិភពលោក។​ក្នុង​ឋានៈ​ជា​អ្នក​ជំរុញ​និង​ជា​អ្នក​ផ្សព្វផ្សាយ សាលា​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​កំពុង​គិត​ពិចារណា​ពី​វិស័យ​ជា​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​ហុង​កុង​ចូល​រួម​កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ