រុស្ស៊ី​ស្នើ​ឲ្យ​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ស៊ើប​រក​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​ក្នុង​ករណី​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី

2018-04-18 11:39:08  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៦​ខែ​មេសា ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​បើក​កិច្ច​ប្រជុំ​នៅ​ក្រុង​ឡាអេ​នៃ​ប្រទេស​ហូ​ឡង់​ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពីការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស៊ីរី​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ តំណាង​រុស្ស៊ីបានស្នើ​ឲ្យ​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ស៊ើប​រក​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​ក្នុង​ករណី​មួយ​នេះ។

      លោក​Shulkinតំណាង​រុស្ស៊ី​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​ចំពោះ​រដ្ឋាភិបាល​ស៊ីរី​ស្តីពី​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​គឺ​ជា​ការ​បង្ក​រឿង​ហេតុ​ដោយ​មាន​ផែនការ​ក្នុង​គោល​បំណង​បោក​បញ្ឆោតសហគមន៍​អន្តរជាតិ និង​យក​លេស​ដោះ​សារ​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ខ្លួន។ពេទ្យ​ទ័ព​និង​អ្នក​ជំនាញ​ផ្នែក​បង្ការ​អាវុធ​គីមី​នៃ​ប្រទេស​រុស្ស៊ី​មិន​បាន​រក​ឃើញតម្រុយ​នៃ​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​តំបន់​ឌូម៉ា​នៃ​ប្រទេស​ស៊ីរី​នោះ​ទេ ហើយ​ក៏​មិន​បាន​ឃើញ​មាន​ជន​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នោះ​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ