​ក្រសួង​ពាណិជ្ជកម្ម​ចិន​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ក្រុម​ហ៊ុនZTE​ចិន​
2018-04-17 11:41:07  cri  Web Editor:Guo

      ជា​ការ​ឆ្លើយ​តប​នឹង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​នឹង​ចាត់​វិធានការ​រឹត​ត្បិត​ក្នុង​ការ​នាំ​ចេញ​ទៅ​លើ​ក្រុម​ហ៊ុន ZTE​ចិន​ នៅ​ថ្ងៃទី ១៧ ខែ​មេសា អ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​តប​នឹង​​ការ​សុំ​មតិ​យោបល់​ថា នឹង​តាមដាន​យ៉ាងដិតដល់​ចំពោះ​ការ​វិវឌ្ឍ​នៃ​រឿង​នេះ នឹង​ត្រៀម​ខ្លួន​​គ្រប់​ពេលវេលា​សម្រាប់​ចាត់​វិធានការ​ដ៏​ចាំបាច់​ ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​សហគ្រាស​នៃ​ប្រទេស​ចិន ។

      អ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ទៀត​ថា ជា​និច្ចកាល​ ប្រទេស​ចិន​តែង​តែ​បាន​តម្រូវ​ឲ្យ​សហគ្រាស​ចិន​ដែល​ធ្វើ​អាជីវកម្ម​នៅ​បរទេស​ ត្រូវ​គោរព​ច្បាប់​និង​គោល​នយោបាយ​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ ធ្វើ​អាជីវកម្ម​ស្រប​តាម​ច្បាប់​កំណត់​ ។ ក្រុម​ហ៊ុន ZTE បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​យ៉ាង​ទូលំទូលាយ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់​ទុន​ជា​មួយ​សហគ្រាស​អាមេរិក​ចំនួន​រាប់​រយ​សហគ្រាស ហើយ​ក៏​បាន​​ផ្តល់​ឱកាស​ការងារ​រាប់​ម៉ឺន​នាក់​ដល់​អាមេរិក​ផង​ដែរ ។ ប្រទេស​ចិន​សង្ឃឹម​អាមេរិក​ធ្វើ​ការ​ចាត់​ចែង​ដោយ​សមរម្យ​ ​តាម​ច្បាប់​​កំណត់​ពាក់ព័ន្ធ ដើម្បី​បង្ក​បង្កើត​បរិយាកាស​ខាង​ច្បាប់​និង​គោលនយោបាយ​ប្រកប​ដោយ​យុត្តិធម៌ សមភាព និង​ស្ថិរភាព​​សម្រាប់​ឲ្យ​​សហគ្រាស​ទូទៅ​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ