សមាសភាព​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​អាណតិ្ត​ថ្មី​នៃ​ប្រទេស​ចិន​ធ្វើ​ពិធី​សច្ចាប្រណិធាន​ចំពោះ​រដ្ឋ​ធម្មនុញ្ញ
2018-04-17 11:34:08  cri  Web Editor:Guo

      ថ្ងៃទី ១៦ ខែ​មេសា សមាសភាព​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​អាណត្តិ​ថ្មី​នៃ​ប្រទេស​ចិន​បាន​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​នៅ​វិមាន​ទីស្តីការ​រដ្ឋ​ Zhong Nanhai​ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោក លីខឹឈាង នាយក​រដ្ឋមន្ត្រី​ចិន​ ។

      បន្ទាប់​ពី​បញ្ចប់​ពិធី​សច្ចាប្រណិធាន លោក លីខឹឈាង បាន​តម្រូវ​ឲ្យ​សមាជិក​សមាជិកា​គ្រប់​រូប​​ត្រូវ​ចាត់​ទុក​គំនិត​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក ស៊ីជីនភីង ជា​គោលការណ៍​ណែនាំ​សំខាន់​ មាន​ភក្តីភាព​ចំពោះ​រដ្ឋ​ធម្មនុញ្ញ ធ្វើ​អភិបាលកិច្ច​តាម​រដ្ឋ​ធម្មនុញ្ញ អនុវត្ត​ជាក់​ស្តែង​តាម​កម្មវត្ថុ ព្យាយាម​និង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព មាន​ឥរិយាបថ​ស្អាត​ស្អំ ប្រកាន់​ខ្ជាប់​ការ​ចាត់​ទុក​ការ​អភិវឌ្ឍ​ជា​ភារកិច្ច​ចម្បង អនុវត្ត​ទស្សនៈ​អភិវឌ្ឍន៍​បែប​ថ្មី ជំរុញ​សង្គម​ឲ្យ​ទទួល​បាន​ការ​រីក​ចម្រើន​ដោយ​គ្រប់​ជ្រុង​ជ្រោយ ធ្វើ​ការងារ​ដែល​មាន​ផលប្រយោជន៍​​ដល់​ប្រជាជន​ឲ្យ​បាន​ច្រើន​ ដោះ​ស្រាយ​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​បាន​ច្រើន​ ក៏​ដូច​ជា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​​សមិទ្ធផល​និង​ស្នាដៃ​ថ្មី​ជូន​​ប្រទេសជាតិ​និង​ប្រជាជន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ