ប្រទេស​ចិន​រីករាយ​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី
2018-04-17 15:26:44  cri  Web Editor:Wang

    ថ្ងៃទី​១៦​ខែ​មេសា​ ​លោក​ស្រី​ហួឈុនអ៊ីង​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា​ ឯកតោភាគី​និយម​និង​គោល​នយោបាយ​គាំពារ​ពាណិជ្ជកម្ម​របស់​អាមេរិក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍​របស់​ភាគី​ចិន​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ផលប្រយោជន៍​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ទៀត​ផង​។

       សូមបញ្ជាក់​ថា​ ​នាពេល​ថ្មីៗនេះ​ ​រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី​បាន​ថ្លែង​ថា​  ​អូស្ត្រាលី​បាន​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុង​ការ​បើក​ទូលាយ​ខាង​សេដ្ឋកិច្ច​និង​ ពាណិជ្ជកម្ម​សេរី​ ​ព្រម​ទាំង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ដែល​អាមេរិក​ចាត់​វិធានការ​ដំឡើង​​ពន្ធ​គយ​ដោយ​ឯកតោភាគី​ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ​​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ