ផ្នែក​យោធា​អាហ្វហ្គានីស្ថាន​បាន​បាញ់សម្លាប់​ជន​ប្រដាប់​អាវុធ​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ចំនួន​ ៣១ នាក់
2018-04-17 15:14:07  cri  Web Editor:Zhai

      ថ្ងៃទី ១៥ ខែមេសា មន្រ្តី​អាហ្វាហ្គានីស្ថាន​បាន​បញ្ជាក់​ថា​ ក្នុងអំឡុង​ពេល ៤៨ ម៉ោង​កន្លង​មក​នេះ​ ​​យោធា​អាហ្វហ្គានីស្ថាន​បាន​បាញ់​សម្លាប់​ជនប្រដាប់​អាវុធចំនួន ៣១ នាក់​​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែលជា​អង្គការ​ជ្រុលនិយម​​ក្នុងយុទ្ធនាការ​បោះ​សំអាត​ដែល​បំផុស​ឡើង​នៅ​ខេត្ត​Jawzjan ភាគ​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ។

      អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ទៀត​ថា បច្ចុប្បន្ន​ ផ្នែកយោធា​អាហ្វហ្គានីស្ថាន​បាន​​ដណ្តើម​​យក​មក​វិញ​នូវ​ភូមិ​ចំនួន ៥ ដែល​ត្រូវ​អង្គការ​រដ្ឋ​អ៊ីស្លាម​ទន្រ្ទាន​កាន់​កាប់​​ យុទ្ធនាការ​​បោះ​សំអាត​​​នឹងធ្វើ​ជា​​បន្ត​ទៀត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ