ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​គ្រោង​យក​ពន្ធ​ទ្រព្យ​សម្បត្តិ​លើ​រថ​យន្ត​និង​អចលនទ្រព្យ

2018-04-17 11:31:44  cri  Web Editor:Zheng

 តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៣​ខែ​មេសា ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​អំពី​សេចក្តី​ព្រាង​ច្បាប់​ពន្ធ​ទ្រព្យ​សម្បត្តិ​ដែល​បញ្ជាក់​ថា ក្រសួង​ហិរញ្ញវត្ថុ​វៀត​ណាម​គ្រោង​យក​ពន្ធ​ទ្រព្យ​សម្បត្តិ​លើ​រថ​យន្ត​និង​អចលនទ្រព្យ។

      ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​បង្ហាញ​ថា គម្រោង​យក​ពន្ធ​នេះ​គ្រាន់​តែ​ជា​សំណើ​ជា​ជំ​ហាន​ដំបូង​របស់​ក្រសួង​នេះ​តែ​ប៉ណ្ណោះ តាម​ការ​ប៉ាន់​ប្រមាណ សេចក្តី​ព្រាង​ច្បាប់​ពន្ធ​ទ្រព្យ​សម្បត្តិ​នឹង​សុំ​មតិ​យោបល់​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ គណៈកម្មការ​ប្រជាជន​តាម​តំបន់នានា​និង​សាធារណជន។បន្ទាប់​ពី​ការ​សុំ​មតិ​យោបល់​យ៉ាង​ទូលំទូលាយ​រួច​ហើយ ក្រសួង​ហិរញ្ញវត្ថុ​នឹង​សុំ​យោ​បល់​ពី​ក្រសួង​យុត្តិធម៌ ទើប​អាច​ឈាន​ចូល​ដំណាក់​កាលតាក់​តែងច្បាប់​នៃ​រដ្ឋសភា៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ