ចិន​និង​ជប៉ុន​បើក​ធ្វើ​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​លើក​ទី​៤

2018-04-17 11:19:03  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៦​ខែ​មេសា នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន លោក​វ៉ាងអ៊ី សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​​និង​លោក​Kouno tarouរដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​បាន​ធ្វើ​ជា​សហអធិបតី​ក្នុង​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ចិន​–ជប៉ុន​លើក​ទី​៤។

      ក្នុង​កិច្ច​សន្ទនា លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា ក្រោម​បរិការណ៍​ដែល​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​បាន​ត្រូវ​កែលម្អ​បែប​នេះ កិច្ច​សន្ទនា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ចិន​–​ជប៉ុន​លើក​ទី​៤​បាន​រៀប​ចំ​ឡើង​វិញ​បន្ទាប់​ពី​ខក​ខាន​អស់​៨​ឆ្នាំ។បច្ចុប្បន្ន កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ចិន​និង​ជប៉ុន​បានប្រឈម​នឹងលក្ខណសម្បត្តិ​ប្រវត្តិសាស្រ្ត​និង​បរិយាកាស​ទូទៅ​ថ្មី ពោល​គឺ​កំពុង​ឈរ​លើ​ទី​ចាប់​ផ្តើម​ថ្មី​មួយ។ភាគី​ទាំង​ពីរ​គួរ​តែ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ស៊ី​ជម្រៅ​លើ​វិស័យ​ចំនួន​ពីរ គឺ​យុទ្ធសាស្រ្ត​និង​ការ​អនុវត្ត​ជាក់​ស្តែង ដើម្បី​បង្កើន​ការ​យោគ​យល់​គ្នា ពង្រឹង​ការ​កសាង​​ទំនុក​ចិត្ត​លើ​គ្នា ក៏​ដូច​ជា​ជំរុញ​ការ​សម្រប​សម្រួល​និង​កិច្ច​សហ​ប្រ​តិប​ត្តិការ​ជា​មួយ​គ្នា៕

     

 

     

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ