លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

2018-04-17 11:18:30  cri  Web Editor:Zheng

    ថ្ងៃ​ទី​១៦​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Schwabប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោកនៅ​ទី​ក្រុង​ប៉េកាំង។

      ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើងថា ប្រវត្តិសាស្រ្ត​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បិទ​ទ្វារ​នឹង​ដើរ​ចូល​ផ្លូវ​ទាល់​ច្រក​នៅ​ទី​បំផុត មាន​តែ​ការ​បើក​ទូលាយ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នោះ​ទេ ទើបអាច​ត្រួស​ត្រាយ​ផ្លូវ​កាន់​តែ​ធំ​ទូលាយ​បាន។ក្នុង​រឿង​នេះ ប្រទេស​ធំ​ត្រូវ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​និង​ពិសេស។ក្នុង​ឋានៈខ្លួន​ជា​ប្រទេស​ធំដែល​ទទួល​ខុស​ត្រូវ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​បើក​ទូលាយ និង​ស្វែង​រក​ភាព​ឈ្នះ–ឈ្នះ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ ក្នុង​ន័យ​ដើរ​តួ​នាទី​យ៉ាង​សកម្ម​និង​រួម​វិភាគទាន​ប្រកប​ដោយ​លក្ខណៈកសាង​កាន់​តែ​ច្រើន​ក្នុង​ការ​នាំ​មក​នូវ​អនាគត​ដ៏​ភ្លឺស្វាង មាន​ស្ថិរភាព​និង​ល្អ​បវរ​ជូន​ដល់​ពិភពលោក​ទាំង​មូល៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ