​ហុងកុង​មាន​លក្ខណៈសម្បតិ្ត​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​​បច្ចេកវិទ្យា​
2018-04-16 11:29:52  cri  Web Editor:Guo

      ថ្ងៃទី ១៥ ខែ​មេសា លោកស្រី Carrie Lam Cheng Yuet-ngor ប្រធាន​រដ្ឋបាល​នៃ​តំបន់​​រដ្ឋបាល​ពិសេស​ហុងកុង​បាន​អញ្ជើញ​ចូល​រួម​ពិធី​ចែក​រង្វាន់​នៃ​ការ​ប្រកួត​បច្ចេកវិទ្យា​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​លើក​ទី ២០ របស់​យុវជន​និង​ក្មេង​ជំទង់​ហុងកុង​ ព្រម​ទាំង​បាន​ថ្លែង​ថា ហុងកុង​មាន​លក្ខណៈ​សម្បតិ្ត​គ្រប់​គ្រាន់​​សម្រាប់​ក្លាយ​ជា​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ដែល​មាន​លំដាប់​ទី​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។

      ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សាលា​រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ប្រកាន់​ខ្ជាប់​ការ​ប្រើ​ប្រាស់​ធនធាន​កាន់​តែ​ច្រើន​ សម្រាប់​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ ដូច្នេះ​សង្ឃឹម​ថា​​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​អាច​រួម​ចិត្ត​រួម​កម្លាំង​គ្នា ដើម្បី​បង្ក​បង្កើត​ជា​បរិយាកាស​​និង​លក្ខណៈ​សម្បតិ្ត​ដែល​មាន​អំណោយ​ផល​សម្រាប់​រឿង​នេះ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ