​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ជួប​ពិភាក្សា​ជា​មួយ​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​ជប៉ុន​
2018-04-16 11:18:25  cri  Web Editor:Guo

      ថ្ងៃទី ១៥ ខែ​មេសា នៅ​ក្រុង​តូក្យូ រាជធានី​ជប៉ុន លោក Zhong Shan រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក Sekou Hiroshige រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន ។

      ក្នុង​កិច្ច​ជំនួប លោក Zhong Shan បាន​លើក​ឡើង​នូវ​សំណើ​​៦​ចំណុច​សម្រាប់​ជំរុញ​​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន​រវាង​ចិន​និង​ជប៉ុន​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ។ ទី​មួយ សកម្ម​អនុវត្ត​គំនិត​ឯកភាព​សំខាន់ៗ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​ជប៉ុន​ក្នុង​ទីផ្សារ​ទី​បី​ក្នុង​ក្រប​ខ័ណ្ឌ​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ទីពីរ រួម​សហការ​ជា​មួយ​គ្នា​ដើម្បី​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​តាម​រយៈ​ប្រតិបតិ្ត​ជាក់​ស្តែង ប្រឆាំង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​យ៉ាង​ដាច់ខាត​ ទីបី បង្កើន​កិច្ច​សហប្រតិបតិ្តការ​​រវាង​ភាគី​ទាំង​ពីរ​លើ​វិស័យ​ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់​និង​ការ​ច្នៃ​ប្រឌិត​ថ្មី ទីបួនគឺ​ អញ្ជើញ​ភាគី​ជប៉ុន​ចូលរួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ ទីប្រាំ បង្កើន​កិច្ច​សហប្រតិបតិ្តការ​រវាង​ភាគី​ទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម​សេវាកម្ម​ ទីប្រាំមួយ ពន្លឿន​ការ​ជំរុញ​ការ​ចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​ចិន​ ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង RCEP ក្នុង​ពេល​ឆាប់ៗ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ