​លោកភូទីន​និង​ប្រធានាធិបតី​អ៊ីរ៉ង់​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​អំពី​ស្ថានការណ៍​ស៊ីរី​
2018-04-16 11:17:23  cri  Web Editor:Guo

      ថ្ងៃទី​១៥ ខែ​មេសា លោក ភូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោក Rouhani ប្រធានាធិបតី​អ៊ីរ៉ង់ ។ ភាគី​ទាំង​ពីរ​បាន​​បង្ហាញ​ថា ការ​វាយ​ប្រហារ​យោធា​ទៅ​លើ​ស៊ីរី​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​សម័្ពន្ធ​មិត្ត​របស់​អាមេរិក​គឺ​បាន​ល្មើស​នឹង​ច្បាប់​អន្តរជាតិ ដែល​នឹង​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងង​ដល់​​ដំណោះ​ស្រាយ​បញ្ហា​ស៊ីរី​តាម​រយៈ​នយោបាយ​នៅ​ពេល​អនាគត ។

      តាម​ដំណឹង​ដែល​វេបសាយ​នៃ​វិមានក្រឹមឡាំង​នៃ​ប្រទេស​រុស្ស៊ី​ចេញ​ផ្សាយ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ​រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​ពី​ស្ថានការណ៍​របស់​ស៊ីរី​បន្ទាប់​ពី​បាន​រង​ការ​វាយ​ប្រហារ​យោធា​ពី​សហរដ្ឋ​អាមេរិក​និង​សម័្ពន្ធ​មិត្ត​របស់​អាមេរិក ។ ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ លោក ភូទីន​ បាន​គូស​បញ្ជាក់​ថា បើសិន​ជា​សកម្មភាព​ដែល​បាន​លើ្មស​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​បែប​នេះ​នៅ​តែ​បន្ត​​កើត​ឡើង​ទៀត នោះ​នឹង​បណ្តាល​ឲ្យ​ស្ថានការណ៍​​អន្តរជាតិ​មាន​ភាព​រង្គោះ​រង្គើ​​ដោយ​មិន​អាច​ចៀស​វាង​បាន​ឡើយ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ