ឧស្សាហកម្ម​យោធា​នៃ​ប្រទេស​ចិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​កិច្ច​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​លើក​ទី​១៦

2018-04-16 14:48:14  cri  Web Editor:Zheng

 ពិព័រណ៍​កិច្ច​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​លើក​ទី​១៦​ដែល​មាន​រយៈពេល​៤​ថ្ងៃ​បាន​សម្ពោធ​បើក​នៅ​ក្រុង​គូឡាឡាំពួរ​រដ្ឋធានី​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​១៦​ខែ​មេសា។នាយកដ្ឋាន​ឧស្សា​ហ​កម្ម​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ផ្នែក​កិច្ច​ការ​ពារ​ជាតិ​ចិន​បាន​ចាត់​ចែង​ឲ្យ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​យោ​ធា​ចំនួន​៥​ទៅ​ចូល​រួម​ការ​តាំង​ពិព័រណ៍​ដើម្បី​បង្ហាញ​ពី​មុខ​មាត់ទាំង​មូល​នៃ​"កិច្ច​ការ​ពារ​ជាតិ​ចិន​"។

      សូម​បញ្ជាក់​ថា ពិព័រណ៍​កិច្ច​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​គឺ​ជា​ពិព័រណ៍​ដ៏​ឱឡារិកមួយ​ក្នុង​ចំណោម​ពិព័រណ៍ឯកទេស​ស្តីពី​កិច្ច​ការ​ពារ​ជាតិ​ចំនួន​៥​ធំៗ​លើ​ពិភពលោក​ដែល​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្តង។ក្រៅ​ពី​បាន​បង្ហាញ​នូវ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ប្រយុទ្ធ​បែប​អេឡិចត្រូនិច​សម្រាប់​កិច្ច​ការ​ពារ​ជាតិ​លើ​សមុទ្រ ដីគោក​និង​អាកាស ពិព័រណ៍​លើក​នេះ​ក៏​បាន​បង្ហាញ​នូវ​បច្ចេកទេស​និង​គ្រឿង​បរិក្ខារ​ដ៏​ជឿនលឿន​ខាង​វិស័យ​សុខាភិបាល​នៅសមរភូមិ សន្តិសុខ​ជាតិ ការ​ជួយ​សង្រ្គោះ​បែប​មនុស្ស​ធម៌និង​ការ​ជួយ​សង្រ្គោះ​ក្នុង​គ្រោះ​មហន្តរាយ​ជា​ដើម៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ