លោក​ស៊ីជីនភីង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ស្តីពី​ការ​ប្រកាស​លក្ខ​ន្តិកៈចំនួន​៣​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិនដែល​ធ្វើ​វិសោធនកម្ម​រួច

2018-04-16 14:22:00  cri  Web Editor:Zheng

  ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ស៊ីជីនភីង​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ស្តីពី​ការ​ប្រកាស​នូវ​ការ​ធ្វើ​វិសោធនកម្ម​រួច​រាល់​លើ​លក្ខ​ន្តិកៈ​ចម្រុះ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិនដែល​បូក​រួម​ទាំង​ការ​ដាក់​ឲ្យ​អនុវត្ត​សាក​ល្បង​នូវ​លក្ខ​ន្តិកៈ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន ការ​ដាក់​ឲ្យ​អនុវត្ត​សាក​ល្បង​នូវ​លក្ខន្តិកៈ​ច្បាប់​វិន័យ​នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន និង​ការ​ដាក់​ឲ្យ​អនុវត្ត​សាក​ល្បង​នូវ​លក្ខន្តិកៈរៀប​ក្បួន​ទ័ព​នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ​ចាប់ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១៨​តទៅ។

      លក្ខន្តិកៈចម្រុះ​នៃ​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ដែល​បាន​ធ្វើ​វិសោធនកម្ម​ជា​ថ្មី​នោះ​បាន​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​គំនិត​កសាង​កងទ័ព​របស់​លោក​ស៊ីជីនភីង ប្រកាន់​ខ្ជាប់​ការ​ដឹក​នាំ​ជា​ដាច់​ខាតរបស់​បក្ស​ចំពោះ​កង​ទ័ព​ប្រជាជន អនុវត្ត​ដោយ​ស៊ី​ជម្រៅ​និង​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រព័ន្ធ​ទទួល​ខុស​ត្រូវ​ដោយ​ប្រធាន​គណៈកម្មាធិការ​យោធា ក៏​ដូច​ជា​អនុវត្ត​គោល​ការ​ណែនាំ​និង​យុទ្ធសាស្រ្ត​យោធា​ក្រោម​ស្ថានការណ៍​ថ្មី ដើម្បី​បាន​បង្ហាញ​នូវ​សំណូមពរ​ស្តីពី​ការ​គ្រប់​គ្រង​កង​ទ័ព​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​តាម​រយៈ​លក្ខន្តិកៈនានា គឺ​ជា​បទ​បញ្ញត្តិ​ជា​មូល​ដ្ឋាន​សម្រាប់​កសាង​កងទ័ព​មាន​បទដ្ឋាន​ក្នុង​យុគ​សម័យ​ថ្មី​និង​ ល័ក្ខ​ការណ៍​ប្រតិបត្តិ​ដែល​យោធិន​គ្រប់​រូប​​ត្រូវ​គោរព​និង​អនុវត្ត​តាម៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ