ប្រទេស​អារ៉ាប់អំពាវនាវ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​ហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​កើត​នៅ​ប្រទេស​ស៊ីរី

2018-04-16 14:21:25  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៥​ខែ​មេសា ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​អារ៉ាប់បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​ហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​កើត​នៅ​ប្រទេស​ស៊ីរី។

      សន្និសីទ​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​ដែល​មាន​រយៈ១ថ្ងៃ​បាន​បើក​ធ្វើ​នៅ​ក្រុង​Zahranភាគ​ខាង​កើត​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតនៅ​ថ្ងៃ​ដដែល។តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​បញ្ចប់​សន្និសីទ​បានឲ្យ​ដឹង​ថា"យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ប្រតិបត្តិការ​ដែល​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​និង​កំពុង​ធ្វើ​ទៅ​លើ​ប្រទេស​ស៊ីរី។យើង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ទៅ​លើ​ប្រជាជន​ស៊ីរី។"

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ