ឥស្សរជន​គ្រប់មជ្ឈដ្ឋាននៃ​ខេត្តហៃណាន​ពិភាក្សា​យ៉ាងកក់ក្តៅ​អំពី​ការកសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ ហើយ​កោតសរសើរ​ទិសដៅនៃ​ការអភិវឌ្ឍ​ដ៏ត្រឹមត្រូវ​ផងដែរ​
2018-04-15 14:42:49  cri  Web Editor:Sun

ក្នុងឱកាស​ខួបឆ្នាំទី៣០នៃ​ការបង្កើត​ខេត្តនិង​តំបន់​​ពិសេស​សេដ្ឋកិច្ច​ហៃណាន ​លោកស៊ីជីនភីង ​អគ្គលេខាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​និងប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ប្រកាស​នៅថ្ងៃទី១៣​ខែមេសា​ថា ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​គាំទ្រកោះ​ទាំងមូល​ខេត្តហៃណាន​កសាង​តំបន់ពិសោធន៍​ពាណិជ្ជកម្មសរី ​គាំទ្រ​ខេត្តហៃណាន​ស្វែងរក​ជាសន្សឹមៗ ​ជំរុញ​ការកសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរីដ៏មាន​លក្ខណៈពិសេស​ចិនដោយ​នឹងនរ ​និងបង្កើត​ប្រព័ន្ធ​គោលនយោបាយ​និងរបបនៃ​កំពង់ផែ​ពាណិជ្ជកម្ម​សេរីដោយ​ជំហាន​នីមួយៗនិង​ដំណាក់កាល​នីមួយៗ ។​ ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​ខេត្តហៃណាន​បាននាំគ្នា​បង្ហាញ​គោលបំណង​យ៉ាងខ្លាំង​ដែលរីករាយ​រួមវិភាគទាន​កម្លាំង​ចំពោះ​ការអភិវឌ្ឍនៃ​ខេត្តហៃណាន ។

    លោក ​Wu​ Shicun​ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​សមុទ្រចិន​ខាងត្បូង​ប្រទេសចិន​បានថ្លែង​ថា ​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​មិនគ្រាន់តែ​បានសន្មត់​ដោយពេញលេញ​នូវ​សមិទ្ធផល​ដែលខេត្ត​ហៃណាន​បង្កើត​ខេត្តនិង​តំបន់សេដ្ឋកិច្ច​ពិសេស​ទទួលបាន​ក្នុង​រយៈពេល​ជា៣០ឆ្នាំ​កន្លងទៅនេះ​ប៉ុណ្ណោះទេ​ ថែម​ទាំងក៏​បាន​គូរផែនទីដ៏​សំខាន់មួយ​អំពីការបើកទូលាយ​និងកំណែទម្រង់​ថែមមួយ​កម្រិត​ទៀតនៃ​ខេត្តហៃណាន​នៅពេល​អនាគតផងដែរ ​។​ យើង​ត្រូវតែធ្វើតាម​សំណូមពរ​របស់​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិននិងមជ្ឈិម​បក្សកុម្មុយនិស្តចិន​ និងត្រូវតែ​សាកល្បង​កំណែទម្រង់​និងបើកទូលាយ​មុនគេ ។​ លោក​ជឿជាក់ថា​ នៅពេល​អនាគត ​ ខេត្ត​ហៃណាន​មុខជានឹង​ទទួល​សមិទ្ធផល​កាន់តែធំ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ