សន្និសីទ​ផ្លាស់​ប្តូរ​ធនធាន​មនុស្ស​អន្តរជាតិ​នៃ​ប្រទេស​ចិន​លើក​ទី​១៦​បើក​ធ្វើ​នៅ​ShenZhenប្រទេស​ចិន
2018-04-15 15:14:17  cri  Web Editor:Ma

  សន្និសីទ​ផ្លាស់​ប្តូរ​ធនធាន​មនុស្ស​អន្តរជាតិ​នៃ​ប្រទេស​ចិន​លើក​ទី​១៦​បាន​បើក​ធ្វើ​នៅ​ShenZhenប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មេសា។

     លោក ​ZhangJianGuoអនុរដ្ឋមន្រ្តី​នៃ​ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ចិន​ នាយក​នៃ​នាយកដ្ឋាន​ជាតិ​អ្នក​ជំនាញ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​ពិធី​បើក​ថា ​ប្រទេស​ចិន​នឹង​អនុវត្ត​វិធានការ​ផ្តល់​ភាព​ងាយ​ស្រួល​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ដល់​អាជ្ញា​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ជន​បរទេស​មក​ធ្វើ​ការ​នៅ​ប្រទេស​ចិន​និង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ធនធាន​មនុស្ស​បរទេស​ ​កសាង​វេទិកា​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​អន្តរជាតិ​កាន់​តែ​ច្រើន​ដើម្បី​ទាក់​ទាញ​ធនធាន​មនុស្ស​ ​បង្កើត​ឧត្តមភាព​របប​ធនធាន​មនុស្ស​ដែល​ប្រកប​ដោយ​កម្លាំង​ប្រកួត​ប្រជែង​អន្តរជាតិ​ ​ដំឡើង​កម្រិត​ធានា​និង​សេវា​សម្រាប់​ធនធាន​មនុស្ស​បរទេស​ដែល​មក​ធ្វើ​ការ​នៅ​ប្រទេស​ចិន​ថែម​ទៀត ​ផ្តោត​សំខាន់​លើ​ការ​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ធនធាន​មនុស្ស​បរទេស​ច្នៃ​ប្រឌិត​ថ្មី​និង​ប្រកប​អាជីវកម្ម​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ