ប្រទេស​អាមេរិក​ អង់គ្លេស​និង​បារាំង​បង្ក​ការវាយប្រហារ​លើ​អាកាស​ចំពោះ​ប្រទេស​ស៊ីរី ​ភាគី​ចិន​ឆ្លើយតប​នឹង​ហេតុការណ៍​នេះ​
2018-04-15 14:59:00  cri  Web Editor:Wei

   កាលពី​ព្រឹក​ថៃ្ងទី​១៤​ ខែ​មេសា​ តាម​ម៉ោង​ក្រុងប៉េកាំង​ សហរដ្ឋអាមេរិក​បាន​រួមសហការ​ជាមួយ​អង់គ្លេស​និង​បារាំង​ដើម្បី​ធ្វើការ​វាយប្រហារ​លើ​អាកាស​ចំពោះ​ប្រទេស​ស៊ីរី។ថៃ្ង​ដដែល​ លោកស្រី ​Hua​ Chun​ ying​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​នឹង​សំណួរ​មាន​ពាក់ព័ន្ធ​របស់​អ្នកយកព័ត៌មាន​ចំពោះ​ហេតុការណ៍​នេះ។​

    លោកស្រី ​Hua​ Chun​ ying ​បាន​ថែ្លងថា​ ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​ការប្រើ​កម្លាំង​អាវុធ​ក្នុង​ទំនាក់ទំនង​អន្ដរជាតិ​និង​គាំទ្រ​ឲ្យ​គោរព​អធិបតេយ្យភាព​ ឯករាជ្យភាព​និង​បូរណភាព​ដែនដី​នៃ​បណ្តាប្រទេស​នានា​ជាប់ជានិច្ច។​អ្វីដែល​សកម្មភាព​យោធា​ឯកតោភាគី​ណាមួយ​ដែល​មិនបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​គឺ​សុទ្ធតែ​ផ្ទុយ​ទៅ​នឹង​គោលបំណង​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​ល្មើសនឹង​គោល​ការណ៍​និង​បទដ្ឋាន​ជាមូលដ្ឋាន​នៃ​ច្បាប់អន្តរជាតិ​ ហើយ​ក៏​នឹង​នាំមក​នូវ​កត្តាថ្មី​ដ៏​ស្មុគស្មាញ​ចំពោះ​ដំណោះស្រាយ​បញ្ហាស៊ីរី​ផងដែរ។​

    លោកស្រី ​Hua ​Chun ​ying​ បាន​សង្កត់ធ្ងន់​ថា​ ការដោះស្រាយ​បញ្ហាស៊ីរី​ដោយ​វិធី​នយោបាយ​គឺជា​ច្រកចេញ​ពិតប្រាកដ​តែ​មួយគត់។​ភាគីមានពាក់ព័ន្ធ​នានា​ក្នុង​សហគមន៍​អន្តរជាតិ​គួរតែ​បន្ត​គាំទ្រ​ដល់​ការដើរតួនាទី​ជាគន្លឹះ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​សម្របសម្រួល​ដើម្បី​រួមគ្នា​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​ក្នុង​ការ​ជំរុញ​ការដោះស្រាយ​បញ្ហា​ស៊ីរី​ដោយ​សមរម្យ​នៅ​ទីបញ្ចប់​ត​ទៅទៀត៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ