ជនជាតិចិន​និង​អាណិកជនចិន​នៅ​ឯ​នាយ​សមុទ្រ​ថែ្លងថា​ សកម្ម​ចាប់យក​នូវ​ឱកាស​ថ្មី​នៃ​ការ​អភិវឌ្ឍ​និង​ការ​បើកទូលាយ​នៅ​ខេត្ត​ហៃណាន
2018-04-15 14:58:19  cri  Web Editor:Wei

    កាលពី​រសៀល​ថ្ងៃទី​១៣​ ខែ​មេសា ​លោកស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ប្រកាស​នៅ​ខេត្ត​ហៃណាន​ថា​ មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​សម្រេចចិត្ត​គាំទ្រ​ខេត្ត​ហៃ​ណាន​ស្វែងរក​ជាលំដាប់​និង​ជំរុញ​ដោយនឹងនរ​នូវ​ការកសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ដ៏មាន​លក្ខណៈ​ពិសេស​ចិន បង្កើត​គោលនយោបាយ​និង​ប្រព័ន្ធរបប​អំពី​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ជាជំហាន​ជា​ដំណាក់កាល។​ជនជាតិចិន​និង​អាណិកជនចិន​នៅ​ឯ​នាយ​សមុទ្រ​បាន​នាំគ្នា​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​នេះ។​

    លោក​ Wang ​Ran​ ប្រធាន​សមាគម​ជំរុញ​ការបង្រួបបង្រួប​ជាតិនិង​សន្តិភាព​ចិន​ក្រុង​ស៊ីដនី​បាន​កត់សំគាល់​ថា​ ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្ត​ហៃណាន​បាន​ផ្តល់​ឱកាស​ប្រវត្តិសាស្រ្ត​ដ៏កម្រ​មួយ​ចំពោះ​ជនជាតិចិន​និង​អាណិកជនចិន​នៅ​ឯ​នាយ​សមុទ្រ ហើយ​ជន​ជាតិ​ចិន​និង​អាណិកជន​ចិន​នឹង​ធ្វើជា​ស្ពាន​នៃ​កិច្ចសហប្រតិបត្តិការ​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​ពិភពលោក​ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​នៃ​ប្រទេស​ចិន​បន្ថែម​ទៀត៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ