ស្ថានទូត​ចិន​ប្រចាំនៅ​មីយ៉ាន់ម៉ា​អបអរសាទ​បុណ្យបាចទឹក​ប្រពៃណី​មីយ៉ាន់ម៉ា​ជាលើកដំបូង
2018-04-14 14:53:05  cri  Web Editor:Xu

    កាលពី​ថ្ងៃទី ១៣ ខែមេសា ស្ថានទូតចិន​ប្រចាំនៅ​មីយ៉ាន់ម៉ា​បានអញ្ជើញ​មិត្តភក្តិ​គ្រប់មជ្ឈដ្ឋាន​នៃ​ប្រទេសមីយ៉ាន់ម៉ា រួមគ្នា​អបអរសាទ​បុណ្យបាចទឹក​ជាមួយ​បុគ្គលឹក​ស្ថានទូត​ទាំងអស់ ដើម្បី​អបអរទទួល​ការមកដល់​នៃ​ឆ្នាំថ្មី​តាម​ប្រក្រតិទិន​មីយ៉ាន់ម៉ា ។ នេះជា​លើកទី ១ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស្ថានទូតចិន​ប្រចាំនៅ​មីយ៉ាន់ម៉ា​រៀបចំ​សកម្មភាព​បែបនេះ​ដើម្បី​អបអរសាទ​បុណ្យបាចទឹក ។

    លោកហុងលាំង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​មីយ៉ាន់ម៉ា​បានថ្លែង​ក្នុងសកម្មភាព​អបអរសាទថា បុណ្យបាចទឹក​ជាបុណ្យ​ប្រពៃណី​របស់​ប្រទេសមីយ៉ាន់ម៉ា ក៏ជា​បុណ្យប្រពៃណី​របស់​ប្រទេសចិន ថៃ ឡាវ កម្ពុជា វៀតណាម ស្រីលង្ការ​ជាដើម​ផងដែរ ជាបុណ្យរួម​និង​បេតិកភ័ណ្ឌ​វប្បធម៌​រួម​នៃ​បណ្តាប្រទេស​ក្នុងតំបន់ ។ ការនេះ​បង្ហាញ​ឲ្យឃើញថា ប្រទេសក្នុងតំបន់​មានវប្បធម៌ មនោសញ្ចេតនា​និង​ដួងចិត្ត​ប្រជាជន​ដែលអាច​តភ្ជាប់គ្នា​បាន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ