លោក​ MaZhaoXu​ តំណាង​អចិន្រ្តៃយ៍​ប្រទេស​ចិន​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ​ថែ្លងថា​ការដោះស្រាយ​បណ្ហា​ស៊ីរី​ដោយ​វិធីនយោបាយ​គឺជា​ច្រកចេញ​តែមួយ​គត់​
2018-04-14 15:29:20  cri  Web Editor:Wei

    នៅ​ថ្ងៃទី​១៣​ ខែ​មេសា​តាម​ម៉ោងតំបន់​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​រៀបចំ​ធ្វើ​កិច្ចប្រជុំ​បើកជា​សាធារណៈ​ស្តីពី​ស្ថានការណ៍​នៅតំបន់​មជ្ឈឹមបូព៌ា​ដើម្បី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​ស្តីពី​ស្ថានការណ៍​នៅ​តំបន់​មជ្ឈឹមបូព៌ា​ បូក​រួមទាំង​បញ្ហា​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ព្រមទាំង​ស្ថានការណ៍​ស៊ីរី​ជាដើម។​លោក​ Antonio​ Guterres ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ព្រមទាំង​ជូនដំណឹង​មាន​ពាក់ព័ន្ធ​ទៀត​ផង។​

    ក្នុង​ពេល​ថែ្លង​ដល់​ស្ថានការណ៍​ស៊ីរី ​លោក​ MaZhaoXu​ តំណាង​អចិន្រ្តៃយ៍​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​លើកឡើង​ថា​ មធ្យោបាយ​យោធា​មិនអាច​ដោះស្រាយ​បញ្ហា​ស៊ីរី​បាន​ទេ​ ហើយ​ការ​ដោះស្រាយ​បណ្ហា​ស៊ីរី​ដោយ​វិធីនយោបាយ​គឺជា​ច្រកចេញ​តែ​មួយ​គត់។​លោក​បាន​ថែ្លងថា​ ភាគីចិន​សូមអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីសម្រេចចិត្ត​មាន​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហាស៊ីរី​ដោយ​គ្រប់​ជ្រុងជ្រោយ​ យុត្តិធម៌​និង​សមរម្យ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ